www.k-reaksmeycheat.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន ៖ #A35 ផ្លូវលេខ១២៨k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ Tel: 012 824 381 : 088 414 6234

Breaking

Saturday, 1 August 2026

បែករឿងរ៉ាវរញ្ជួយដីនៅស្នងការខេត្តព្រែវែងថែមទៀត ក្រោយពីផេកឈ្មោះpheng vannak ចាក់បំបែកថង់ស្អុយប្រាប់ថ្នាក់លើ

សាងកម្មអ្វីនឹងទទួលផលនោះពិតប្រាកត់។ យោងតាមផេកផ្លូវការរបស់ឈ្មោះ pheng vannak សរសេរលើបណ្តាញសង្គមអោយដឹងនៅថ្ងៃទី៣១ខែកក្ដាឆ្នាំ២០២៦ថា ស្នងការនគរបាលខេត្តព្រៃវែង ឧត្តមសេនីយ៍ ឈឿន ប៊ុនឆន និងលោក ឡេង ពៅ ដែលជាស្នងការរងទទួលបន្ទុកសេនាអិការ បានរងនូវពាក្យចោទប្រកាន់ថា(យាយីដល់អាជីវករដែលរកស៊ីស្របតាមច្បាប់ ទាមទារឲ្យអាជីវករបង់ ប្រាក់ប្រចាំខែចំនួន១ម៉ឺនដុល្លារដល់ស្នងការខេត្ត)។ ផេកដដែលរៀបរាប់បន្តថា៖លោកឧកញ៉ា ជីម សុខដែលគេស្គាល់ថាជាប្រធានសភាពាណិជ្ជកម្ម ខេត្តព្រៃវែងដែលមានអាជីវកម្មនាំចេញគោ និងក្របីទៅលក់នៅប្រទេសវៀតណាម បានត្អូញត្អែរថា(ក្រុមហ៊ុនរបស់លោកមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញនិងអាជ្ញាធរខេត្ត ហើយបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវដែរ ប៉ុន្តែបែរជាត្រូវទទួលរងបន្ទុកពីស្នងការខេត្តជាបន្តបន្ទាប់។ដោយទ្រាំលែងបានពីសម្ពាធក្នុងការធ្វើអាជីវកម្មស្របច្បាប់ពីស្នងការខេត្តព្រៃវែងទើបលាតត្រដាងរឿងនេះ ដល់ថ្នាក់លើដើម្បីត្រួតពិនិត្យមើលស្នងការខេត្តព្រៃវែង។ ផេកឈ្មោះpheng vannak ដដែលបានសរសេរបញ្ជាក់ថា៖តាម​ភ័ស្តុតាង​ដែល​យើង​ទទួល​បានគឺ​«លោក ឡេង ពៅ ជា​អ្នក​ទទួល​ប្រាក់​ខែ ១ ម៉ឺន​ដុល្លារ​ដើម្បី​យក​ទៅ​អោយលោកស្នងការ។ករណីនេះសូមស្នងការខេត្តព្រៃវែង និងលោក ឡេង ពៅ ជួយពន្យល់ផង។ តើ​ពិត​ទេ​ដែល​យកតួនាទីភារកិច្ចទៅជំរិតទារលុយ​អ្នក​រកស៊ីស្របច្បាបបែបនោះ។ ខណៈផេកឈ្មោះpheng vannak បានចាក់ទម្លាយថង់ស្អុអោយថ្នាក់លើដឹងភ្លាម នៅឯស្នងការនគរបាលខេត្តព្រៃវែងវិញល្បីថា បុគ្គលដែលត្រូវចាក់ទម្លាយថង់សម្អុយដោយផេកឈ្មោះ pheng vannak កំពុងប្រទូស្តរាយនឹងគ្នា ប្រកាច់ ផ្ងារពោះសព្រាតដូចត្រីពុលឈើភ្លើង។ហើយទន្ទឹមនោះ ប្រភពផ្សេងទៀតរាយការណ៍មកគេហទំព័រយើងដោយសុំមិនបញ្ចេញឈ្មោះអោយដឹងបន្ថែមថា៖បុគ្គលដែលត្រូវផេក pheng vannak ចាក់ទម្លាយថង់សម្អុយទាំងនោះ ក៏ជាបុគ្គលតែមួយក្រុមដែរ ដែលបានយកតួរនាទីជាស្នងការខេត្តទៅកាងបនល្បែងខុសច្បាប់ដូចកាសុីណូជាច្រើនដែរ ដើម្បីប្រមូលផលប្រយោជន៍ដ៏មហាសាលរៀងរាល់ខែពីមេបនល្បែងកាសុីណូ បនល្បែងបញ្ជល់មាន់ បញ្ជល់មាន់តាមអនឡាញ ជាដើមមានដូចជា បនល្បែងK88សង្វៀនរបស់មេបនឈ្មោះ អាបុលព បនល្បែងV 88ជារបស់ឈ្មោះអាហាក់កូកា និងបនល្បែងដែលគ្រប់គ្រងដោយជនជាតិវៀតណាមនៅតាមបន្ទាត់ព្រំដែនជាច្រើនទីតាំងទៀត ពួកគេពួនសម្ងំកាងនិងជំរិតប្រមូលលុយពីបនល្បែងដាក់ហោប៉ៅមួយខែៗយ៉ាងច្រើនសន្ធឹកសន្ធាប់។តើពិតដូចការលើឡើងថាលោកស្នងការខេត្តព្រៃវែងយកទួនាទីទៅពួនលួចលាក់កាងបនល្បែងខុសច្បាប់ជាថ្នូរនឹងការទទួលសំណូកពីបណ្តាមេបនល្បែងខុសច្បាប់ខាងលើដែរឬទេ? សូមមេត្តាជួយបកស្រាយរឿងនេះផង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages