www.k-reaksmeycheat.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន ៖ #A35 ផ្លូវលេខ១២៨k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ Tel: 012 824 381 : 088 414 6234

Breaking

Saturday, 1 August 2026

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ "សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ "សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយរហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ពីនេះទៅមុខយើងនឹងងាកមកគិតគូរលើការបញ្ចប់ការរៀបចំព្រំប្រទល់រដ្ឋបាលភូមិឃុំស្រុកខេត្តនិងអាសយដ្ឋានឲ្យបាន ហើយសូមបងប្អូនងាកមកគិតគូរលើការបង្កបង្កើនផលចិញ្ចឹមសត្វប្រកបរបរចិញ្ចឹមជីវិតបង្កើនចំណូលនិងចូលរួមរៀបចំទីក្រុងនិងទីប្រជុំជនសួននិងលំហរសាធារណៈឲ្យស្អាតមានសោភ័ណភាពនិងរក្សាបាននូវឧត្តមប្រយោជន៍ជាតិ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សុំបញ្ជាក់ថាខេត្តព្រៃវែងគឺជាខេត្តដែលមានក្បាលដីច្រើនជាងគេក្នុងប្រទេសកម្ពុជា ការចាប់ផ្តើមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារខេត្តព្រៃវែង ការចាប់ផ្តើមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារខេត្តព្រៃវែងនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមជាសុមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នេះបើយោងទៅតាមកម្មវិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ជូនប្រជាពល ក្នុងភូមិសាស្ត្រស្រុកកំចាយមារខេត្តព្រៃវែង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages