ក្នុងឱកាសពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ» ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានកត់សម្គាល់ថាកម្ពុជាគឺជាសង្គមសេរីនិងពហុវប្បធម៌ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍ ដែលនេះគឺជាគោលការណ៍គ្រឹះនៃសង្គមជាតិកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងសម្តេចមហាបរវរធិបតី។
១- ស្ថាប័នសាសនាត្រូវតែជាស្ថាប័នគំរូ ស្ថាប័ននាំផ្លូវក្នុងកិច្ចការសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីធានាការលូតលាស់របស់ប្រជាជនកម្ពុជាគ្រប់រូបបន្តជំនាន់។
២- សម្រាប់វិស័យអប់រំ ដែលត្រូវផ្តល់ឱកាស និងជម្រើសកាន់តែទូលំទូលាយក្នុងការសិក្សា
បច្ចេកវិទ្យាអ៉ីធឺណែត ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការត្រាស់ដឹង។
៣- បញ្ហាសង្គម ដូចជា គ្រឿងញៀន ជំងឺធាត់ជ្រុល ជំងឺបេះដូង ជំងឺសម្ពាធឈាម និងបញ្ហាចរិយាមាយាទ ដែលបញ្ហាទាំងនេះ ស្ថាប័នសាសនាអាចចូលរួមចំណែកបានយ៉ាងច្រើន តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅ និងណែនាំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អ។
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Monday, 7 September 2026
Home
Unlabelled
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.










No comments:
Post a Comment