www.k-reaksmeycheat.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន ៖ #A35 ផ្លូវលេខ១២៨k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ Tel: 012 824 381 : 088 414 6234

Breaking

Wednesday, 10 June 2026

ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ស សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនច្បារ និងសាងសង់រូបសំណាក «ព្រះវិស្ណុ» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា, លោកជំទាវ ញ៉ែម សាខន សខេង, លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តក្រុងពាលី បួងសួងសុំសេចក្តីសុខ និងបញ្ចុះបឋមសិលាសាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង និងសាងសង់រូបសំណាកព្រះវិស្ណុអំពីស្ពាន់ កម្ពស់៦,៣ម៉ែត្រ ដើម្បីជាទីសក្ការគោរពបូជា។

ពិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងក្រុងបាត់ដំបងដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា, លោក លោកស្រី ប្រតិភូអមដំណើរ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្តបាត់ដំបងជាច្រើនរូបអញ្ជើញចូលរួមផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages